fbpx

International Grading Exam ( IGE) June 18, 2019

Mental Development Program

International Grading Exam ( IGE) June 18, 2019

(ភ្នំពេញ)៖

នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ​២០១៩ សាលាអាយឃីដ កម្មវិធី UCMAS បានរៀបចំកម្មវិធី ប្រឡងកម្រិតអន្តរជាតិ (IGE) ប្រចាំឆ្នាំ ២០១៩​ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) ។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយ​​ កញ្ញា ហេង រចនា នាយិកា គ្រប់គ្រងទូទៅ UCMASកម្ពុជា,  ម្ចាស់អាជ្ញាប័ណ្ណ,  លោកគ្រូ, អ្នកគ្រូ,  អាណាព្យាបាលសិស្សនិងសិស្សដែលជាបេក្ខជនប្រឡងសរុបចំនួន២០០០ នាក់ ។

ក្នុងឪកាសនោះដែរ កញ្ញា ហេង រចនា នាយិកា គ្រប់គ្រងUCMAS កម្ពុជាបានប្រាប់ឱ្យ ដឹងថាកម្មវិធីប្រឡងកម្រិតអន្តរជាតិ​ (IGE) ប្រចាំឆ្នាំ ២០១៩ ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យ សិស្សានុសិស្សរបស់កម្មវិធី UCMAS ប្រកួតប្រជែងសមត្ថភាពរបស់ពួកគេទៅលើ២វិញ្ញាសារគឺ វិញ្ញាសារ Mental និង Abacus ដែលមាន ១១ កម្រិតខុសៗគ្នា។តាមរយៈការប្រឡងរបស់ កម្មវិធី UCMAS នេះនឹងផ្តល់ឱ្យបេក្ខជនដែលប្រឡងជាប់ទទួលបាននូវវិញ្ញាបនបត្រពីប្រទេសម៉ាឡេស៊ីដែលមានការ ទទួលស្គាល់ពី ៨០ ប្រទេសជុំវិញពិភពលោកក៏ដូចជាជម្រុញឱ្យការរៀន សូត្ររបស់កុមាររឹតតែខ្លាំងឡើងនឹងពង្រឹងគុណភាពកាន់តែល្អប្រសើរពោលគឺបង្កើននូវភាពជឿជាក់នឹង កា្លហានរបស់កុមារកម្ពុជាគ្រប់ៗរូប។

បើតាមការបញ្ជាក់បន្ថែមរបស់កញ្ញាបានឱ្យដឹង​​ថាសាលា អាយឃីដ កម្មវិធី UCMAS កម្ពុជានិងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កម្មវិធីប្រឡងថ្នាក់​អន្តរជាតិលើកទី២៤ នៅទីក្រុង ភ្នំពេញ​ ព្រះរាជាណាចក្រកម្ពុជាដែលមានការចូលរួមពីសំណាក់ភ្ញៀវ​ ជាតិ អន្តរជាតិ ម្ចាស់ អាជ្ញាបណ្ណ័ អាណាព្យាបាលសិស្ស សិស្សានុសិស្សជាបេក្ខជនប្រឡងសរុបជាង ១​ ម៉ឺននាក់មក​  ពី ៨០ប្រទេសជុំវិញពិភពលោករួមគ្នាក្នុងបរិវេណមជ្ឃមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ ភ្នំពេញ (The Premier Center Sen Sok) នាខែ ធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ។ ដូច្នេះសិស្ស UCMAS កម្ពុជា ទាំងអស់ត្រូវតែខិតខំសិក្សា អនុវត្តបន្ថែម និងត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃកម្មវិធីគណនាលេខដោយប្រើខួរក្បាលនិងក្បាច់គិតលេខចិន

បុរាណ​ Abacus ថ្នាក់អន្តរជាតិលើកទី ២៤នៃកម្មវិធី UCMAS​ ។