UCMAS BENEFITS: “COMIC JARS”
កម្មវិធីយូស៊ីម៉ាស់ ជាកម្មវិធីអភិវឌ្ឍន៍ខួក្បាលកុមារ ដែលមានអាយុ ៤ ដល់ ១២ ឆ្នាំ។ ការសិក្សាស្រាវជ្រាវ ពីសំណាក់សាកលវិទ្យាល័យល្បីៗលើពិភពលោក ពីប្រសិទ្ធភាពនៃការសិក្សាកម្មវិធីយូស៊ីម៉ាស់របស់កុមារ។ ជាលទ្ធផលបានបង្ហាញថា កុមាររៀនកម្មវិធីយូស៊ីម៉ាស់ បានទទួលការអភិវឌ្ឍន៍ខួរក្បាលទាំងសងខាង ហើយអនុញ្ញាតឱ្យពួកគេធ្វើការវិវឌ្ឍន៍ផ្នែកមួយចំនួនដូចជា៖
COMIC
C
ការផ្តោតអារម្មណ៍
កម្មវិធីយូស៊ីម៉ាស់ ជាកម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ ដែលឱ្យតម្លៃសំខាន់បំផុតទៅលើការល្បឿននៃការគណនាលេខ និងត្រឹមត្រូវ តាមរយៈការហ្វឹកហាត់ការផ្តោតអារម្មណ៍ របស់សិស្ស ក្នុងថ្នាក់រៀន។ អំឡុងពេលគណនាលេខ បើសិនជាកុមារម្នាក់ បាត់បង់ការផ្តោតអារម្ំណ៍ត្រឹមតែមួយវិនាទី នោះចម្លើយនៃការគណនារបស់គាត់ នឹងមិនត្រឹមត្រូវ មិនថាលើវិញ្ញាសរសេ ស្តាប់ និងមើល។
O
ការអង្កេត
កម្មវិធីយូស៊ីម៉ាស់ ក៏ជួយឱ្យកុមារពូកែអង្កេតផងដែរ។ ការដាក់សំណួរនៅលើប័ណ្ឌ Flash បានធ្វើការបង្វឹកពួកគេពីជំនាញសង្កេត។ តាមរយៈការចងចាំរូបភាព និងគណនាប្រមាណវិធី ជាមយួឧបករណ៍ Abacus
M
ចងចាំ
ខួរក្បាលរបស់មនុស្សយើងមានលទ្ធភាពទទួល ចងចាំ និង ការហៅឡើងវិញ។ កម្មវិធីនេះ កុមារត្រូវបានធ្វើការហ្វឹកហាត់ទៅលើឧបករណ៍ Abacus រហូតដល់ពួកគេអាចស្គាល់ និងអាចធ្វើប្រមាណវិធីបាន។ ពេលកុមារគណនាប្រមាណវិធី ពួកគេប្រើប្រាស់ជំនាញទាំង៣ គឺ ជំនាញស្តាប់ (ការហៅលេខរបស់អ្នកគ្រូ) ការមើល (មើលលេខ គ្រាប់ប៊ីត ឬ កាត Flash) និងចុងក្រោយការប្រើឧបករណ៍ Abacus កុមារអាចធ្វើការចំណាំរូបភាព ចងចាំ និងអាចទាញយករូបមន្តដែលចេះចាំស្ទាត់នៅខួរក្បាល បានយ៉ាងឆាប់រហ័ស ធ្វើឱ្យកុមារអាចគណនាលេខបានលឿន និងត្រឹមត្រូវ។
I
គិតស្រមៃ
ការស្រមើស្រមៃ នាំទៅកាន់ការបង្កើតថ្មី។ កម្មវិធីយូស៊ីម៉ាស់ ប្រើប្រាស់ការស្រមៃរូបភាពឧបករណ៍ Abacus ទាំងមូល។ តាមរយៈការស្រមៃនេះ ជួយដល់កុមារប្រើប្រាស់សមត្ថភាពខួរក្បាលរបស់ពួកគេ ក្នុងការបម្លែងលេខ ទៅជារូបភាពនៃគ្រាប់ប៊ីតនៅលើ Abacus។
C
គំនិតច្នៃប្រឌិត
គំនិតច្នៃប្រឌិត កើតឡើងពីការស្រមៃ នៃខួរក្បាលដែលទទួលបានការអភិវឌ្ឍន៍ក្នុងកម្រិតមួយ។ កម្មវិធីយូស៊ីម៉ាស់ កុមារត្រូវបានប្រើប្រាស់ម្រាមដៃទាំងសងខាង ដែលជួយអភិវឌ្ឍខួរក្បាលរបស់កុមារ។ ក្នុងនោះ ការប្រើប្រាស់ម្រាមដៃខាងឆ្វេងច្រើន ដែលជួយអភិវឌ្ឍខួរក្បាលផ្នែកខាងស្តាំ ជាកត្តាមួយជម្រុញដល់ភាពច្នៃប្រឌិតរបស់កុមារ។
JARS
J
ការវិភាគរកហេតុផល
ការវិភាគរកហេតុផល អាស្រ័យទៅលើការថ្លឹងថ្លែងនៃទស្សនៈ និងបរិបទ នៃកម្មវត្ថុ។ កម្មវិធីយូស៊ីម៉ាស់ ជំរុញភាពច្នៃប្រឌិត និងការស្រមើស្រមៃ ដែលជួយទៅលើដំណើរការវិភាគចក្ខុវិស័យ និងបរិបទ ទាក់ទងទៅខួរក្បាលខាងស្តាំ។ បន្ថែមពីលើនេះ កម្មវិធីនេះក៏ជម្រុញការអង្កេត និងចងចាំដើម្បីស្វែងយល់ពី Logic និងថ្លឹងថ្លែង ក៏ដូចជាធ្វើការវិភាគទៅលើអ្វីដែលកំពុងកើតឡើង ដែលទាក់ទងទៅនឹងការអភិវឌ្ឍខួក្បាលផ្នែកខាងឆ្វេង។ សមតុល្យនៃការអភិវឌ្ឍជំនាញទាំងនោះ ជាកត្តាជម្រុញដល់ការវិភាគរកហេត្តផលនៃកុមារ។
A
ការអនុវត្ថន៍
ការអនុវត្ថន៍ ជាសិល្បៈក្នុងការស្វែងយល់ស្ថានការណ៍ ឬបរិបទ ហើយបន្ទាប់មកធ្វើការប្រើប្រាស់ចំណេះដឹង និងប្រាជ្ញា ដើម្បីវាយតម្លៃស្ថានការណ៍កាន់តែប្រសើរ។ ការយល់ឃើញ និងវិភាគ ដោយការវិនិច្ឆយប្រកបទៅដោយភាពត្រឹមត្រូវ ពីការថ្លឹងថ្លែងពីខួរក្បាល នឹងអនុញ្ញាតឱ្យកុមារអភិវឌ្ឈន៍ទៅលើជំនាញអនុវត្តន៍។
R
វិភាគហេតុផល
ការវិភាគរកហេតុផលចំពោះអ្វីមួយ យើងទាំងអស់គ្នាតម្រូវឱ្យមានការខួរក្បាលមួយដែលមានតុល្យភាព នៃ Logic និងហេតុផល។ កម្មវិធីយូស៊ីម៉ាស់ ធ្វើឱ្យដំណើរការខួរក្បាលទាំងសងខាង តាមរយៈការហ្វឹកហាត់ទៅលើឧបករណ៍ Abacus និងការគណនាលេខ។ បន្ថែមពីលើនេះ ការប្រើប្រាស់ឧបករណ៍បន្ថែមដូចជា កាត Flash និងបច្ចេកទេសបន្ថែម ដូចជា ការសរសេរក្នុងល្បឿនកំណត់មួយ ការសរសេតាមសូត្រជាដើម កុមារអាចធ្វើការហៅមកវិញ នូវរូបមន្តដើម្បីធ្វើការគណនាលេខ ដែលជាកត្តាធ្វើឱ្យពួកគេអាចពង្រឹងដល់សមត្ថភាពវិភាគហេតុផល។
S
ភាពជោគជ័យ និងទំនុកចិត្តលើខ្លួនឯង
ភាពជោគជ័យ និងទំនុកចិត្តលើខ្លួនឯង មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ កម្មវិធីយូស៊ីម៉ាស់ជម្រុញលើកទឹកចិត្តកុមារក្នុងការរៀនសូត្រ តាមយរៈការឆ្លងកាត់ការបណ្តុះបណ្តាលជំនាញជាច្រើន ដែលអនុញ្ញាតឱ្យពួកគេឈានជើងទៅមុខលឿនជាងក្មេងធម្មតាទាំងអាយុ និងការសិក្សា។ ជំនាញដែលដុះខាត់ពីកម្មវិធីយូស៊ីម៉ាស់ ធ្វើឱ្យកុមារមានសមត្ថិភាពខ្ពស់ក្នុងការគណនាលេខ ដែលជាបុព្វហេតុនៃការសម្រេចជោគជ័យ និងវិវឌ្ឍន៍ទំនុកចិត្តរបស់ពួកគេកើនទ្វេដង។