fbpx

ឧបករណ៍ Abacus

ឧបករណ៍បុរាណដែលនៅតែបន្តប្រើប្រាស់ក្នុងសម័យកាលបច្ចុប្បន្ន

ការគណនាលេខពុំចាំបាច់លុះត្រាតែទាល់តែមានម៉ាស៊ីនគិតលេខក្បែរខ្លួននោះទេ មានតែឧបករណ៍ Abacus គឺគ្រប់គ្រាន់។

ឧបករណ៍ Abcus អនុញ្ញាតឱ្យកុមារធ្វើការរាប់គ្រាប់ប៊ីត ដែលតំណាងឱ្យលេខចាប់ពីខ្ទង់ដប់។ កុមាររៀនពីការគណនាប្រមាណវិធីជាច្រើនជាមួយឧបករណ៍គិតលេខ Abacus ដូចជា បូក ដក ឬ​ ចែកជាដើម។

តើអ្វីជាឧបរណ៍ Abacus

ពាក្យដើមកំណើត

ពាក្យកម្ចីពីភាសាក្រិកបុរាណ “abax” មានន័យថា “​ក្តារកិតលេខ” ឬ “​តុគិតលេខ”

ការបង្កើតរបស់ជនជាតិចិន

ឧបករណ៍គិលេខ Abacus ត្រូវបានបង្កើតដំបូងឡើងនៅឆ្នាំ ៥០០ មុនគ.ស​ ហើយត្រូវបានប្រើប្រាស់ប្រមាណ ១៣០០ ឆ្នាំហើយ គិតមកដល់សព្វថ្ងៃនេះ។

ជាកុំព្យូទ័រដំបូងគេ

ជារឿយៗត្រូវបានចាត់ទុកវាជាកុំព្យូទ័រដំបូងគេ  ដែល Abacus ជាឧបករណ៍ត្រូវបានប្រើប្រាស់ធ្វើប្រមាណវិធី បូក​ ដក គុណ ចែក ប្រភាគ​ និងឫសការ៉េ។

ឧបករណ៍ Abacus សម្រាប់កុមារ

ឧបករណ៍ Abacus ជាឧបករណ៍មួយ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្រៀនលេខ និងការគណនាលេខដល់កុមារ ហើយក៏អភិវឌ្ឍដល់ខួរក្បាលរបស់ពួកគេផងដែរ។