fbpx

បណ្តាញ UCMAS អន្តរជាតិ

ប្រវត្ដិសាស្ដ្រមួយដែលនាំឱ្យមានអនាគត

កម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ UCMAS គឺជាស្ថាបនអប់រំស្តង់ដារ អន្តរជាតិសម្រាប់កុមារ ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ជាកម្មវិធីឈានមុខគេ ផ្នែកអភិវឌ្ឍន៍ខួរក្បាលកុមារទាំងសងខាង និងការគណនាលេខដោយប្រើ បញ្ញា។ UCMAS ត្រូវបានបង្កើតឡើងដោយ លោកបណ្ឌិតសាស្រ្តាចារ្យ Dr. Dino Wong នៅឆ្នាំ ១៩៩៣ នៅប្រទេសម៉ាឡេស៊ី។ ស្ថាបនអប់រំ UCMAS បានបណ្តុះបណ្តាលកុមារច្រើនជាងមួយលាននាក់ នៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាល UCMAS ទូទាំងពិភពលោក។ UCMAS គិតត្រឹមខែសីហា ឆ្នាំ២០១៤ ប្រតិបត្តិការចាប់ពីជាង:

0
+
មណ្ឌល
0
+
ប្រទេស

រួមមានប្រទេសកាណាដា​ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឥណ្ឌាចិន និងអូស្ត្រាលី…។ UCMAS កម្ពុជាត្រូវបានបង្កើតឡើងនៅ ក្នុងឆ្នាំ ២០០៩ ហើយបានក្លាយជាកម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារឈានមុខគេដោយប្រើប្រាស់ក្បាច់គិតលេខចិនបុរាណ (Abacus) និងការគណនាលេខដោយប្រើបញ្ញា។ UCMAS កម្ពុជា បានប្តេជ្ញាចិត្តនិងផ្តល់ជូនអ្នកដឹកនាំនាពេលអនាគត នូវជំនាញដែលចាំបាច់ដើម្បីបំពេញតម្រូវការសិក្សាជាន់ខ្ពស់ និងជំនាញដែលមានលក្ខណៈសមស្របសម្រាប់ទីផ្សារការងារ ដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង។ បច្ចុប្បន្ននេះ UCMAS កម្ពុជា បានកំពុងពង្រីកសាខា UCMAS ជាច្រើនទៀតទូទាំងប្រទេស។