fbpx

បច្ចេកទេស

វិទ្យាសាស្ត្រនៅពីក្រោយការប្រើប្រាស់ឧបករណ៍ Abacus គណនាលេខ

នៅកម្មវិធី យូស៊ីម៉ាស់ ការបណ្តុះគំនិតចង់រៀនរបស់កុមារ ជាអ្វីដែលយើងចង់បាន ហើយយើងមិនត្រឹមតែធ្វើការបង្វឹកពួកគេប៉ុណ្ណោះទេ តែពួកយើងក៏ធ្វើការលើកទឹកចិត្តដល់ពួកគេផងដែរ។

01

យូស៊ីម៉ាស់- បច្ចេកទេសនៃកម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ

កម្មវិធី យូស៊ីម៉ាស់ ជាកម្មវិធីសិក្សាបន្ថែមក្រៅម៉ោង ដែលអភិវឌ្ឍខួរក្បាលកុមារ ក៏ដូចជាជួយឱ្យកុមារពូកែគណនាលេខបានរហ័ស តាមរយៈការប្រើប្រាស់ឧបករណ៍ Abacus និងមូលដ្ឋានគ្រឹះនៃការគណនាលេខ។

02

ការប្រើប្រាស់ឧបករណ៍- ដំណើរការអភិវឌ្ឍន៍ខួរក្បាលជាមួយឧបករណ៍ Abacus

ការស្រាវជា្រវបានបង្ហាញថា ខួរក្បាលរបស់មនុស្សយើងមានថតជាច្រើន ហើយថតទាំងនោះមានទំនាក់ទំនងទៅនឹងម្រាមដៃរបស់យើង។ កុមារដែលសិក្សាកម្មវិធី យូស៊ីម៉ាស់ ត្រូវបានអនុវត្តជាប្រចាំ ដោយការប្រើប្រាស់ម្រាមដៃទាំងសងខាង ទៅលើ Abacus ជម្រុញដល់ទំនាក់ទំនងនៃណឺរ៉ូន និងសមតុល្យនៃថតទាំងនោះ។ ការផ្លាស់ទីម្រាមដៃចុះឡើងនៅលើ Abacus ជម្រុញដល់សរសៃវិញ្ញាណ ឱ្យមានទំនាក់ទំនងទៅនឹងប្រព័ន្ធប្រសាទ ដែលធ្វើឱ្យថតនៃខួរក្បាលដំណើរការ។ យើងអាចធ្វើការបែងចែកថតនៃខួរក្បាលទៅជា៤ផ្នែកធំៗ ថតផ្នែកខាងមុខ ថតផ្នែកកណ្តាល ថតផ្នែកខាងក្រោយ និងថតផ្នែកខាងក្រោម។ ការប្រើប្រាស់ឧបករណ៍ Abacus ដោយម្រាមដៃទាំងសងខាង ជួយឱ្យខួរក្បាលដំណើរការកាន់តែមានប្រសិទ្ធភាព ក្នុងដំណើរការអភិវឌ្ឍន៍ខួរក្បាល។

03

មុខងារអភិវឌ្ឍជាមួយការគណនាលេខ

ខួរក្បាលរបស់មនុស្សត្រូវបានបែងចែកជា២ផ្នែក ផ្នែកខាងឆ្វេង ( Logic) និងខាងស្តាំ (visual)។ ខួរក្បាលផ្នែកខាងឆ្វេង មានមុខងារប្រតិបត្តិទៅលើ លេខ អក្សរ លំដាប់លំដោយ រូបមន្ត និងការវិភាគវែកញែក។ ផងដែរនោះ ខួរក្បាលផ្នែកខាងស្តាំ មានមុខងារប្រតិបត្តិ ការចងចាំមុខ ចាំទីកន្លែង ការប៉ានស្មាន ការប្រៀបធៀប ការស្តាប់តន្ត្រី ។ល។ ក្នុងដំណើរការនៃការសិក្សាកម្មវិធីយូស៊ីម៉ាស់ កុមារត្រូវបានហ្វឹកហាត់លើប្រមាណវិធី តាមរូបមន្ត ដែលត្រូវបានប្រតិបត្តដោយខួរក្បាលផ្នែកខាងឆ្វេង ហើយអំឡុងពេលដែលធ្វើការគណនាប្រមាណវិធីនោះ ពួកគេធ្វើការបម្លែងលេខទាំងនោះ ទៅជាទម្រង់នៃគ្រាប់ប៊ីត នៃឧបករណ៍ Abacus ដែលប្រតិបត្តិដោយខួរក្បាលផ្នែកខាងស្តាំ រួចធ្វើការគណនាលេខទាំងនោះ តាមរូបមន្តដែលចងចាំស្រាប់នៅខួរក្បាលផ្នែកខាងឆ្វេង។ នេះសបញ្ជាក់ឱ្យឃើញថា ខួរក្បាលនៃកុមារដែលរៀនកម្មវិធី យូស៊ីម៉ាស់ ដំណើរការទាំងសងខាងព្រមគ្នា។

បន្ថែមពីលើនេះ ខួរក្បាល នឹងធ្វើការសមតុល្យដោយស្វ័យប្រវ័ត្ត ចំពោះការបែងចែកតួនាទី នៃផ្នែកនីមួយៗរបស់ខួរក្បាល។ ចំពោះវិធីសាស្ត្រនេះ ធ្វើឱ្យខួរក្បាលទាំងសងខាង ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងអស់ពីលទ្ធភាព ។

04

សកម្មភាពនៃកម្មវិធី យូស៊ីម៉ាស់-វិធីសាស្ត្រនៃការសិក្សា និងបច្ចេកទេសអភិវឌ្ឍជំនាញ

សកម្មភាពក្នុងថ្នាក់រៀននៃសិស្ស យូស៊ីម៉ាស់ ជួយដល់ទម្លាប់នៃការរៀនរបស់កុមារ តាមរយៈ ការប្រើប្រាស់សរីរាង្គ ការស្តាប់ និងការមើល។ កុមារទាំងអស់ មានទម្លាប់នៃការរៀនជាទម្លាប់មួយ តែសម្រាប់ការរៀនកម្មវិធីយូស៊ីម៉ាស់ យើងធ្វើការអភិវឌ្ឍន៍របៀបនៃការរៀនរបស់គាត់ទៅរកភាពល្អប្រសើរ ទាំងការរៀនតាមទម្លាប់របស់គាត់ និងទម្លាប់នៃការរៀនបែបថ្មី។

  • ទម្លាប់ការប្រើប្រាស់សរីរាង្គ៖ ការសិក្សាដ៏ល្អ នៅពេលដែលកុមារអាចប្រើប្រាស់ឥន្ទ្រីយរម្មណ៍តាមរយៈការប៉ះពាល់ផ្ទាល់ ឬ ការបញ្ចេញសកម្មភាពនៃសិរីរាង្គ។ សម្រាប់កម្មវិធី យូស៊ីម៉ាស់ យើងធ្វើការផ្តោតសំខាន់ទៅលើការប្រើប្រាស់ដោយផ្ទាល់ទៅលើឧបករណ៍ Abacus សម្រាប់ការគណនាលេខ។ ផងដែរនោះ សកម្មភាពផ្សេងៗទៀត ដូចជាការសរសេរក្នុងល្បឿនកំណត់មួយ ក៏ចាត់ចូលជាកត្តាអភិវឌ្ឍពីទម្លាប់នៃការប្រើប្រាស់សិរីរាង្គរបស់កុមារផ្ទាល់។
  • របៀបនៃការរៀនដោយស្តាប់៖ របៀបនៃការរៀននេះ ល្អបំផុតសម្រាប់អភិវឌ្ឍន៍បំណិននៃការស្តាប់។ កុមារដែលរៀន កម្មវិធី យូស៊ីម៉ាស់ អាចធ្វើការគណនាលេខ ដោយពុំចាំបាច់មើល តាមរយៈការស្តាប់ ជាមួយល្បឿនដ៏លឿន និងត្រឹមត្រូវ។ បន្ថែមពីលើនេះ ការស្តាប់ និងសរសេរក្នុងពេលតែមួយ ក៏ជាផ្នែកមួយជំរុញដល់ការរៀន តាមបែបស្តាប់ផងដែរ។
  • ការរៀនដោយមើល៖ របៀបនៃការរៀនដោយការមើល ឬអង្កេតផ្ទាល់ ទៅលើវត្ថុចំពោះមុខ។ ការអនុវត្ត ការគណនាលេខជាមួយឧបករណ៍ Abacus ដោយកុមារមើលទៅលើគ្រាប់ប៊ីត នៃ Abacus ប្រៀបបានទៅនឹងអភិវឌ្ឍន៍បំណិនគិតលេខគណិតសាស្ត្រ។ នៅកម្មវិធីយូស៊ីម៉ាស់ យើងប្រើប្រាស់សន្លឹក Flash Card ដែលមានរួបគ្រាប់ប៊ីត Abacus ដែលតំណាងឱ្យលេខ។ វិធីនេះ អាចជួយឱ្យកុមារ អភិវឌ្ឍន៍សមត្ថភាពលើការមើល និងអង្កេត។