ទិដ្ឋភាពក្នុងកម្មវិធីប្រឡងថ្នាក់ជាតិលើកទី៣
ការប្រឡងថ្នាក់ជាតិ ជាព្រឹត្តិការណ៍ប្រកួតប្រជែងនៃសិស្សយូស៊ីម៉ាស់ពីគ្រប់សាខា ពីបណ្តារខេត្តក្រុងនៃប្រទេសកម្ពុជា ក្នុងវិញ្ញាសាគណនាលេខ លើវិញ្ញាសាមើល ស្តាប់ និង Flash។ សិស្សដែលទទួលជ័យលាភី មានឱកាសចូលរួមប្រកួតប្រជែង ក្នុងការប្រឡងអន្តរជាតិជាមួយ ៧៩ ប្រទេសផ្សេងទៀត លើសកលលោក ដែលកំពុងបង្រៀនកម្មវិធី UCMAS។
គោលបំណងនៃការប្រឡងថ្នាក់ជាតិ៖
- ចម្រាញ់យកសិស្សជ័យលាភី ដើម្បីចូលរួមប្រឡងថ្នាក់អន្តរជាតិជាមួយប្រទេសជាង ៧៩ ទៀត ដែលបង្រៀនកម្មវិធី UCMAS។
- ការវាយតម្លៃពីគុណភាពអប់រំ នៃការគណនាលេខដោយការគិតលេខដោយប្រើឧបករណ៍ Abacus និង ការប្រើខួរក្បាល (Mental)។
- ដណ្តើមយកជ័យលាភី និងទទួលពានរង្វាន់លើកទឹកចិត្ត។