UCMAS សូមស្វាគមន៍
UCMAS (Universal Concepts of Mental Arithmetic Systems) គឺជាកម្មវិធីកំរិត ISO 9001:2015 មានបង្រៀននៅក្នុង ៨០ប្រទេស នៅលើពិភពលោកមានសហរដ្ឋអាមរិក កាណាដា អង់គ្លេស អូស្ត្រាលី ។ល។ កម្មវិធីនេះគីជាកម្មវិធី អភិវឌ្ឍន៍ខួរក្បាលកុមារដែលមានអាយុចាប់ពី ៤ឆ្នាំ ទៅ ១២ឆ្នាំ ដោយផ្តោតទៅលើប្រាជ្ញាផ្នែកគណនា និងការប្រើប្រាស់ក្បាច់គិតលេខចិនបុរាណ (Abacus) ដើម្បីជម្រុញអោយកុមារមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ខួរក្បាលទាំងឆ្វេង និង ស្តាំ។
បន្ថែមលើសពីការពង្រឹងជំនាញគណនាលេខ កម្មវិធី UCMAS បានបង្កើនអោយមានការអភិវឌ្ឍន៍ខួរក្បាល និងបណ្តុះនូវមូលដ្ឋានគ្រឹះ ដូចជាការចងចាំបានល្អ ការផ្តោតអារម្មណ៍ ការឆ្នៃប្រឌិត និងការដោះស្រាយបញ្ហា ពោលគឺជាណជំនាញសំខាន់ដែលជម្រុញឱ្យមានភាពជឿជាក់ និងទទួលបានជោគជ័យគ្រប់ផ្នែកក្នុងជិវិត។ ទំនាក់ទំនង UCMAS ដើម្បីស្វែងយល់បន្ថែម….

ផលប្រយោជន៏ និង លទ្ធផល
កម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ បណ្តុះអោយមាន វិធីសាស្ត្រ ជា មូល ដ្ឋាន គ្រឹះ ដែល ធ្វើអោយការសិក្សាមុខវិទ្យា គណិត មានភាពសប្បាយរីករាយ និង មិនលំបាកនោះទេ។ តាមរយៈការរៀនពីវីធីសាស្រ្ត ដោយប្រើប្រាស់ Abacus កូនសិស្ស អាចអភិវឌ្ឍន៍ សមត្ថភាព ក្នុងការគិតក្នុងរូបភាព និង អាចគណនាលេខធំៗដោយប្រើប្រាជ្ញាបានយ៉ាងលឿន។ ដូច្នេះ កូនសិស្សរបស់យើងចាប់ផ្តើមស្រលាញ់ មុខវិជ្ជាមួយនេះ ដែលពីមុនធ្លាប់តែគេ លំបាក និង ភ័យខ្លាច។ ការសម្រេចបាន ការគណនាលេខដោយល្បឿនលឿន និង មានភាពអស្ចារ្យនេះ ជាលទ្ធផលចុងក្រោយ នៃ ការបង្កើន “ លំហាត់ប្រាណខួរក្បាល”។