International Grading Exam (IGE) October 29, 2026

International Grading Exam (IGE) October 29, 2026

(ភ្នំពេញ)៖ ​

នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០២៦ កម្មវិធី UCMAS បានរៀបចំកម្មវិធី ប្រឡងកម្រិតអន្តរជាតិ (IGE) ប្រចាំឆ្នាំ ២០២៦​ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) ។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយ​​ គណៈគ្រប់គ្រង UCMASកម្ពុជា,  ម្ចាស់អាជ្ញាប័ណ្ណ,  លោកគ្រូ, អ្នកគ្រូ,  អាណាព្យាបាលសិស្សនិងសិស្សដែលជាបេក្ខជនប្រឡងសរុបចំនួន២០០០ នាក់ ។

ក្នុងឪកាសនោះដែរ លោកស្រី ហេង រចនា នាយិកា ប្រចាំUCMAS កម្ពុជាបានប្រាប់ឱ្យ ដឹងថាកម្មវិធីប្រឡងកម្រិតអន្តរជាតិ​ (IGE) ប្រចាំឆ្នាំ ២០២៦​ ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យ សិស្សានុសិស្សរបស់កម្មវិធី UCMAS ប្រកួតប្រជែងសមត្ថភាពរបស់ពួកគេទៅលើ២វិញ្ញាសារគឺ វិញ្ញាសារ Mental និង Abacus ដែលមាន ១១ កម្រិតខុសៗគ្នា។ តាមរយៈការប្រឡងរបស់ កម្មវិធី UCMAS នេះនឹងផ្តល់ឱ្យបេក្ខជនដែលប្រឡងជាប់ទទួលបាននូវវិញ្ញាបនបត្រពីប្រទេសម៉ាឡេស៊ីដែលមានការ ទទួលស្គាល់ពី ៨០ ប្រទេសជុំវិញពិភពលោកក៏ដូចជាជម្រុញឱ្យការរៀន សូត្ររបស់កុមាររឹតតែខ្លាំងឡើងនឹងពង្រឹងគុណភាពកាន់តែល្អប្រសើរពោលគឺបង្កើននូវភាពជឿជាក់នឹង កា្លហានរបស់កុមារកម្ពុជាគ្រប់ៗរូប។