ការហ្វឹកហាត់ទៅលើកម្មវិធី យូស៊ីម៉ាស់
ការហ្វឹកហាត់ជាប្រចាំ ជាគន្លឹះសំខាន់ សំរាប់ដំណើរការអភិវឌ្ឍន៍ និងលូតលាស់របស់កុមារ ដែលកំពុងរៀនកម្មវិធី យូស៊ីម៉ាស់។ យើងជឿជាក់យ៉ាងមោះមុតទៅលើការបង្កើនចំណេះដឹង ជំនាញ និងបច្ចេកទេស។
កម្មវិធីយូស៊ីម៉ាស់ ជាកម្មវិធីមួយដែលពឹងផ្អែកទៅលើបច្ចេកទេសបង្រៀន ហើយវាជារឿងចាំបាច់ណាស់ ដែលសិស្សរបស់យើងទទួលបានការហ្វឹកហាត់ បូកផ្សំនឹងជំនាញការគ្រប់គ្រងថ្នាក់រៀនដ៏ប៉ិនប្រសព្វ ដូច្នេះពួកគេអាចទទួលយកចំណេះដឹងយ៉ាងពេញលេញ ជាមួយយូស៊ីម៉ាស់ Abacus។ វិធីសាស្ត្រនៃការបង្រៀនរបស់កម្មវិធីយូស៊ីម៉ាស់ ក៏ធ្វើឱ្យកុមារពេញចិត្តនឹងការសិក្សា តាមរយៈភាពសប្បាយរីករាយ និងសកម្មភាពក្នុងថ្នាក់រៀន។
បន្ថែមពីលើនេះ ការអភិវន្ឍន៍ជាប្រចាំទៅលើវិធីសាស្ត្របង្រៀន ធានាបានពីគុណភាពនៃការអប់រំ និងជំនាញ សំរាប់កម្មវិធីយូស៊ីម៉ាស់ និងសិស្សានុសិស្ស។
01
បច្ចេកទេសនៃការបង្រៀនកម្មវិធី យូស៊ីម៉ាស់-គ្រឿងបរិក្ខាកម្មវិធីយូស៊ីម៉ាស់
កម្មវិធីយូស៊ីម៉ាស់ បង្រៀនដោយប្រើឧបករណ៍ Abacus ដែលហ្វឹកហាត់សិស្សរបស់យើង ក្នុងការអភិវឌ្ឍន៍ខួរក្បាលរបស់គេ ឱ្យគិតលេខបានរហ័ស និងត្រឹមត្រូវ។ កុមារត្រូវបានហ្វឹកហាត់ដោយបច្ចេកទេសម្រាមដៃ គួបផ្សំនឹងរូបមន្ត អនុវត្តជាមួយលំហាត់ពីសៀវភៅ ដោយប្រើប្រាស់ការប្រើ Abacus និងខួរក្បាល (Mental) ។
02
សកម្មភាពក្នុងថ្នាក់រៀនយូស៊ីម៉ាស់- ភាពសប្បាយរីករាយនៃការសិក្សា
ពេលវេលាសិក្សា២ម៉ោង ក្នុងថ្នាក់រៀន ត្រូវបានបែងចែកទៅជាសកម្មភាពផ្សេងៗគ្នា ដោយប្រើប្រាស់ Flash Card លេខ និងលំហាត់នៃការស្តាប់ ដែលជម្រុញដល់ ការមើល ស្តាប់ និងលូតលាស់សិរីរាង្គ។ សិស្សអាចសន្សំពិន្ទុ តាមរយៈការបំពេញសកម្មភាពប្រកួតប្រជែងក្នុងថ្នាក់ជាក្រុម ឬដោយរៀងៗខ្លួន នេះជាផ្នែកមួយជួយឱ្យពួគគេ ស៊ាំទៅនឹង សកម្មភាពប្រកួតប្រជែងដែលនឹងកើតមានជាបន្តបន្ទាប់។
- ភាពសប្បាយរីករាយជាមួយនឹង flash cards៖ សកម្មភាពបង្រៀន ដោយការបង្ហាញកាតដែលមានរូបគ្រាប់ប៊ីតនៃ Abacus ឬ ដោយលេខទៅកាន់សិស្ស។ សកម្មភាពនេះត្រូវបានធ្វើឡើងជាក្រុម ឬដោយសិស្សម្នាក់ៗ ហើយពួកគេអាចសន្សំពិន្ទុតាមរយៈការឆ្លើយសំណួរពីអ្នកគ្រូឱ្យបានត្រឹមត្រូវ។ សកម្មភាពបង្រៀននេះ ជួយដល់កុមារយូស៊ីម៉ាស់ អភិវឌ្ឍទៅលើជំនាញមើល និងអង្កេត ។
- ភាពសប្បាយជាមួយលេខ៖ សកម្មភាពក្នុងថ្នាក់រៀនសប្បាយៗ ដែលសិស្សអាចធ្វើការចងចាំលេខតាមរយៈការស្តាប់ និងសរសេរ បន្ថែមពីលើនេះ ការសរសេរក្នុងល្បឿនកំណត់មួយ ការសរសេរ និងការហៅឡើងវិញ។ ចំពោះការអភិវឌ្ឍន៍ជាមួយការស្តាប់នេះ សិស្សក៏សន្សំពិន្ទុ តាមរយៈការងារជាក្រុម ឬរៀងៗខ្លួន។ សកម្មភាពទាំងនេះ ជួយដល់កុមាររីកចម្រើនជំនាញស្តាប់របស់ពួកគេថែមមួយកំរិតទៀត។
- ភាពសប្បាយជាមួយគ្រាប់ប៊ីត៖ ការប្រើម្រាមដៃជាប្រចាំនៅលើឧបករណ៍ Abacus ដោយការបម្លែងលេខជាច្រើនទៅជាចំនួនគ្រាប់ប៊ីត ដែលធ្វើឱ្យប្រព័ន្ធប្រសាទសកម្ម។ ការអនុវត្តបែបនេះ ជួយទៅការលូតលាស់សិរីរាង្គផ្សេងៗរបស់កុមារ និងជម្រុញដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់កុមារ។
03
ទម្លាប់ល្អជាផ្នែកសម្ខាន់សម្រាប់កម្មវិធី យូស៊ីម៉ាស់
ជីវិតជោគជ័យមួយ ត្រូវបានកសាងឡើងជាមួយទម្លាប់ដ៏ជោគជ័យ។ ក្នុងនោះរួមមាន ការប្រតិបត្តិការងារល្អ ជាគោលការណ៍ដ៏សំខាន់នៃការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈនៃកុមារ ហើយវានឹងជួយកុមារសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ក្នុងជីវិត។ ទម្លាប់របស់កុមារគួត្រូវបានអភិវឌ្ឍ ក្នុងអំឡុងពេលកុមារនៅតូច ហើយត្រូវការការបណ្តុះបណ្តាលជាបន្តបន្ទាប់។ ការហ្វឹកហាត់ ជាមួយកម្មវិធី យូស៊ីម៉ាស់ ក្នុងរយៈពេល ៣ ទៅ៤ ឆ្នាំ ជួយដល់កុមារអភិវឌ្ឍ របៀបពួកគេធ្វើការទូទៅ តួយ៉ាងសិស្សយូស៊ីម៉ាស់ ត្រូវបានដាក់កិច្ចការផ្ទះឱ្យបំពេញជាប្រចាំ ពី១៥ ទៅ២០នាទី។ ផងដែរនោះ កម្មវីធីយូស៊ីម៉ាស់ ក៏ធ្វើការការជំរុញចំណុចវិជ្ជមាន នៃទម្លាប់នៃការធ្វើការងារ និងរបៀបសិក្សារបស់សិស្សដូចជា ការគោរពពេលវេលា ភាពទៀងទាត់ ការស្លៀកពាក់ឯកសណ្ឋាន (ឯកសណ្ឋានសាលា) ដែលជាកត្តាចាំបាច់សម្រាប់ពួកគេដាក់ចេញអនុវត្តសម្រាប់ពេលអនាគត។
04
វប្បធម៌កម្មវិធីយូស៊ីម៉ាស់
វប្បធម៍នៃកម្មវិធីយូស៊ីម៉ាស់ លើកទឹកចិត្តដល់កុមារចូលរួមជាមួយការប្រកួតប្រជែង និងប្រឡងប្រណាំង ដែលជាផ្នែកអភិវឌ្ឍទឹកចិត្តប្រកួតប្រជែង ជំនាញគ្រប់គ្រងពេលវេលា ការវិភាគ វាយតម្លៃ និងទេពកោសល្យពីធម្មជាតិ។
05
ការប្រកួតប្រជែង
កម្មវិធី យូស៊ីម់ាស់ បានផ្តល់ឱកាសជាច្រើនដល់សិស្សទាំងអស់ ដើម្បីចូលរួមការប្រកួត ជាមួយបណ្តាសិស្សរាប់ពាន់នាក់ ក៏ដូចជាឱកាសសម្រាប់ពួកគេបង្ហាញទេពកោសល្យរបស់ពួកគេ។ ការប្រកួតប្រជែង បង្រៀនពីភាពចាំបាច់នៃភាពទៀងទាត់ កិច្ចខិតខំប្រឹងប្រែង ការលះបង់ និងការគ្រប់គ្រងពេលវេលា ជាឧទាហរណ៍ ការប្រកួតប្រជែងតម្រូវឱ្យសិស្ស ដោះស្រាយ ២០០ លំហាត់ ក្នុងរយៈពេល ៨ នាទី។
06
ការប្រឡងកម្រិតអន្តរជាតិ
ការប្រឡងនេះ ត្រូវបានផ្តល់ទៅកាន់សិស្ស យូស៊ីម៉ាស់ចូលរួម ដើម្បីទទួលការប្រកួតប្រជែង និងបទពិសោធន៍ថ្មីក្នុងជីវិតរបស់ពួកគេ មិនតែប៉ុណ្ណោះ ក៏ជាឱកាសដែលពួកគេ ធ្វើតេស្តសមត្ថភាពរបស់ខ្លួន និងស្វែងរកបទពិសោធន៍អភិវឌ្ឍគុណភាពនៃការសិក្សាជាមួយ Abacus។