UCMAS កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី២៤
រាជធានីភ្នំពេញ៖កម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី២៤ នៃកម្មវិធី UCMAS ដែលធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សជាបេក្ខជនឆ្នើមថ្នាក់ជាតិ អន្តរជាតិ ដែលមកពី៤0ប្រទេស ជុំវិញពិភពលោកប្រមាណ ៤,០០០នាក់មកធ្វើការប្រកួតគិតលេខរហ័ស និងត្រឹមត្រូវតាមរយៈវិញ្ញាសាសសេរ និងវិញ្ញាសាស្តាប់ ដើម្បីទទួលបាននូវពានរង្វាន់និងជ័យលាភី ក៏ដូចជាវិញ្ញាបនបត្រកម្រិតថ្នាក់អន្តរជាតិ ដែលបានរៀបចំឡើងដោយសាលា អាយ ឃីដ បានធ្វើឱ្យកម្ពុជាទទួលបាសញ្ញាបត្រ Asia Book of Records តាមរយៈការរៀបចំប្រឡងដែលមានចំនួនបេក្ខជនប្រឡងក្បាច់គិតលេខច្រើនជាងគេបំផុត។ កម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី ២៤នៃកម្មវិធី UCMAS នេះបានរៀបចំឡើងនៅបរិវេណ ដឺ ព្រមៀ សេនធ័រ សែនសុខ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ [...]